អ្នកលឿង
អ្នកលឿងគឺជាទីក្រុងពាណិជ្ជកម្មមួយស្ថិតក្នុងខេត្តព្រៃវែង តាមដងទន្លេមេគង្គ និងផ្លូវជាតិលេខ១។ វាជាឃុំមួយ និង ជាទីរួមស្រុកពាមរ ខេត្តព្រៃវែង ផងដែរ។ គេអាចទៅដល់អ្នកលឿងដោយជិះសាឡាងពីឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឬក៏ ដោយជិះទូកឬអូប័រតាមបណ្តោយទន្លេមេគង្គ។
ដោយសារវាជាតំបន់យុទ្ធសាស្រ្ត
ទីប្រជុំជននិងកំពង់ផែអ្នកលឿងធ្លាប់ជាសមរភូមិប្រយុទ្ធក្នុងសម័យសង្រ្គាមប្រទេសកម្ពុជា ។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿងត្រូវបានគេយកធ្វើជាមជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់សហរដ្ឋអាមេរិក បានទំលាក់ដោយកំហុសដែលមានទំងន់ ២០តោន
បានទំលាក់ចំកណ្តាលទីប្រជុំជន។ មានជ្រជាជនកម្ពុជាយ៉ាងហោចណាស់
១៣៧នាក់បានស្លាប់ និង ២៦៨នាក់ផ្សេងទៀតបានរងរបួស។
No comments:
Post a Comment