សាសនា​និងអក្សរសិល្ប៍ខ្មែរ

តើមានមនុស្សប៉ុន្មាននាក់ដែលបំណងល្អចំពោះប្រជាជននិងសង្គមខ្មែរផ្នែក
អប់រំនិងវប្បធម៌ជំរុញការអានសៀវភៅដល់ប្រជាជនខ្មែរ?
 ថ្ងៃនេះខ្ញុំបានសន្ទនាជាមួយលោកយី ឆេងអ៊ូ (ប៉េង) តាមបណ្ដាញកិច្ចសន្ទនាក្រុម​ក្នុង​គេហ​ទំព័​រ​«សាសនា​និងអក្សរសិល្ប៍ខ្មែរ»​។ លោកជាបណ្ណារក្ស ក្នុងក្រុងភ្នំពេញ​រឿង«ការអាន​សៀវភៅ​»​របស់​ប្រជាជនកម្ពុជា ធ្វើអោយខ្ញុំជម្រុញចិត្តធ្វើការសិក្សាស្រាវជ្រាវ សូមថ្លែង​អំណរ​គុណ​លោក​យ៉ាងជ្រាលជ្រៅក្នុងឱកាសនេះ។
ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសសម្បូរដោយបណ្ឌិតប្រាជ្ញ​ក្នុងសម័យ​កាល​កន្លងមក។តាមបណ្ដាសិលាចារឹក និងគម្ពីរដីកាតក់ត្រាទុកក្នុងក្រាំងពង្សាវតា និងស្លឹករិត ហើយមានប្រាសាទសិលាជាច្រើន បានអោយសេចក្ដីសំខាន់ក្នុងការសិក្សារៀនរៀនសូត្រ ការ​អាន​សៀវភៅ ថ្វីត្បិតភាគច្រើនជាត្រកូលអ្នកជាន់ខ្ពស់ក៏ដោយ។បច្ចុប្បន្នទាំងរាជរដ្ឋាភិបាល និងឯកជនបានយកចិត្ដទុកដាក់យ៉ាងសំខាន់លើការលើកស្ទួយវប្បធម៌ការអាននេះ ដូច្នេះ ខ្ញុំសូមធ្វើការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។​
ចំណាប់អារម្មណ៍«អាន»តាមប្រវត្ដិសាស្ដ្រ
            តាមការសិក្សារបស់លោកអាចារ្យមហា ប៉ាងខាត់ ព្រះសង្ឃខ្មែរជំនាញ់ផ្នែកសិលាចារិត ភាសាសំសង្ក្រិតនិងភាសាបាលី ក្នុងអត្ថបទ«វប្បធម៌សំស្ក្រិត» លោកបានចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​លើ​សិលាចារិតវ៉ូកាញ(Vo-Cah)។ លោកបានបញ្ចាក់ថា សិលាចារិតនេះ មានពីរបែប បែប​មួយ​​ជាអក្សរ​ព្រាហ្មណី ជាតួអក្សរបល្លៈ វប្បធម៌សាសនាព្រាហ្មណ៍ មួយទៀតសិលា​ចារិត​នេះ​បាន​ផ្ដល់​​សេចក្ដីសំខាន់ចំពោះព្រះពុទ្ធសាសនា។ លោកបានបញ្ជាក់ថា«បើគ្មាន​ការសិក្សា​ទេ គេ​មិនអាច​នឹងចារឹតនូវអក្ស បទកវីកំណាព្យ មានព្យាង្គ ឃ្លា ល្បះ ប្រយោគចាប់ជួនរណ្ដំ ពេញ​ដោយ​អត្ថន័យ អត្ថរស»បានទេ។ ក្នុងសៀវភៅ«ពុទ្ធសាសាន២៥០០»របស់លោកអាចារ្យមហា​ប៉ាងខាត់ លោក​បានអោយដឹងអំពីទឹកព្រះទ័យរបស់ព្រះរាជាក្នុងសម័យនគរភ្នំ និងសម័យ​ចេឡា ទ្រង់បាន​ត្រាស់អោយចំណារសិលាចារិតនានា រហូតសិលាចារិតទាំងនេះ ក្លាយជាច្បាប់ សម្រាប់​ការអប់រំ និងជាច្បាប់បញ្ញត្ដិសម្រាប់ព្រះរាជាក្នុងកាលខាងមុខប្រព្រឹត្តិបដិបត្តិតាម។
ក្នុងវិសុទ្ធិមគ្គ(VIMUTTIMAGGA)​បានអោយដឹងថាខ្មែរសម័យនគរភ្នំមានកា​រ​ សិក្សា​ជាន់​​ខ្ពស់ ដូចជាករណីភិក្ខុសង្ឃបាលោ និងមន្ដ្រសេនដែលមានចំណេះខ្ពង់ខ្ពស់​បំផុតបណ្ដា​អ្នក​​ប្រាជ្ញ​នានារបស់​ ប្រជាជនខ្មែរក្នុងសម័យនោះ រហូតបានសរសេរនិងប្រែគម្ពីរដិកា​ទាំង​ភាសា​ខ្មែរ សំស្ក្រិត និងភាសាចិន ស្នាដៃរបស់លោកដែលនៅសល់សព្វថ្ងៃគឺ ព្រះត្រៃបិដក ច្បាប់ភាសា​ចិន និងគម្ពីរវិមុត្ដិមគ្គ។ ក្នុងគម្ពីរវិមុត្តិមគ្គដែលជាស្នាដៃរបស់លោក ហើយសព្វថ្ងៃ​ក្លាយ​ជាគម្ពីរមានគុណូប្បការជា​អតិ​បរិមារ​ដល់សង្គមលោក ដែលអ្នកប្រាជ្ញ​ពុទ្ធសាសនាទូទាំង​ពិភពលោកទទួលស្គាល់ បានរៀបរាប់ឈ្មោះគម្ពីរដីកាដែលជាស្នាដៃរបស់លោកភិក្ខុ​សង្ឃ​បាលោបានបន្សល់ទុក។ ​
            ចាប់តាំងពីសតវត្សទី ៨ មក ប្រទេសកម្ពុជាបានឯករាជពីជ្វា បានស្ថាបនាគ្រប់វិស័យ ក្នុងនោះដែលលេចត្រដែតជាងគេបំផុតគឺ«សាសនស្ថាន» សំខាន់គឺប្រាសាទនានា​ក្នុង​ប្រទេស ជាពិសេសក្នុងខេត្តសៀមរាប បើយើងមកទស្សនានឹងបានឃើញបណ្ណាល័យ រាប់សិបកន្លែង​ក្នុង​​បណ្ដា​ប្រាសាទទាំងនោះ ដើម្បីសម្រាប់​ផ្ទុកឯកសារដល់ការសិក្សា​ស្រាវជ្រាវ ទទឹមនិងនេះ​ក៏បាន​កត់ត្រាជា​សិលាចារិតផងដែរ។​
            ឯកសារកត់តា្ររបស់ទូនចិនឈ្មោះជូ តាខ្វាន់ បានអោយដឹងថា ខ្មែរក្នុងសម័យអង្គរ មានការសិក្សាយ៉ាងយកចិត្ដទុកដាក់​ អ្នកស្រុកយកកូនអោយមករៀនក្នុងវត្ត លោកបានបញ្ជាក់ ទៀតថា មានការចារអក្សរក្នុងស្លឹករិត។
            ដូចដែលបានរៀបរាប់ដោយត្រួស ៗ សរអោយឃើញថា ប្រជាជនខ្មែរគ្រប់យុគ​សម័យ​ផ្ដល់សេចក្ដីសំខាន់ការសិក្សារៀនសូត្រ ជាពិសេសគឺចំណារទាំងឡាយដែលមាន​បន្សល់​ទុក​ក្នុងសិលា​ចារិតរាប់ពាន់ផ្ទាំង ដែលយើងអាចធ្វើសម្មតិកម្មបានថា«ខ្មែរចូលចិត្តអាន​សៀវភៅ​បំផុត ក្នុងបណ្ដាប្រទេសនៅអាស៊ី»ក្នុងសម័យនោះ។
            នេះគ្រាន់តែជារឿងរាវកើតឡើងក្នុងអតីតប៉ុណ្ណោះ ចាប់តាំងពីប្រទេសកម្ពុជាប្រលូក​ចូល​ក្នុងនយោបាយទាំងក្នុងនិងក្រៅប្រទេស ក្រោយសម័យអង្គរ ខ្មែរមានអោនភាព​យ៉ាង​ខ្លាំងស្ទើរគ្រប់វិស័យ បញ្ហាអសន្ដិសុខកើតឡើងក្នុងសង្គម ជាហេតុត្រូវផ្លាស់ប្ដូរទីក្រុង ជារឿយៗ និទានប្រវត្ដិសាស្ដ្រ«រឿងព្រះគោព្រះកែវ»បានអោយដឹងថា ខ្មែរយើងត្រូវបាត់បង់​របស់មានតំលៃបំផុតមិនអាចបំភ្លេចបាន នោះគឺតម្រា ឯកសារនានាដែលត្រូវ​ត្រូវពួកសៀម​ដុះ​បំផ្លាញ់ និង​រឹបអូសយកទៅប្រទេសរបស់គេ ក្នុងរាជសម័យព្រះនាងអង្គម៉ី និងព្រះបាទអង្គឌួង តាមឯកសាររបស់លោកអេង សុត«ឯកសារមហាបុរសខ្មែរ» ឯកសាររបស់​អាដឺមារ៍តឡា​ក្លែរ​«ប្រវតិ្ដ​​សាស្ដ្រកម្ពុជា» ឯកសារ«បណ្ដាំតាមាស»របស់ឃីង ហុកឌី អ្នកប្រាជ្ញផ្នែកអក្សរសិល្ប៍ខ្មែរ​ ឯកសារទាំង​នេះបានបញ្ជាក់​អោយឃើញថា ក្នុងសម័យនោះ គម្ពីរឯកសារ វត្តវាអារាម ត្រូវយួនដុតបំផ្លាញ់។ ទោះបីត្រូវគេបំផ្លាញ់យ៉ាងណាក៏ដោយ យើងអាចយល់បានថា សម័យនេះមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការសិក្សា ដូចជាឯកសារប្រវត្តិសាស្ដ្រ​កម្ពុជា​របស់ត្រឹង ងា ថាព្រះបាទអង្គយកចិត្ដទុក​ដាក់ចំពោះការ​សិក្សា​​រៀនសូត្រ ហើយទ្រង់បាន​ព្រះ​សំណេរវណ្ណកម្មបានជាច្រើនរឿង ដូចជារឿងកាកី ច្បាប់ស្រីជាដើម ចំណែកលោកយាង សំ​ក្នុងនិក្ខេបទ«Buddhism in Cambodia,1795-1954» មានទស្សនដូចគ្នានិងលោកត្រឹង ងា។ ទាំងនេះ សុទ្ធតែធ្វើអោយយើងយល់ដឹងអំពីកិច្ច​អភិវឌ្ឍន៍​ក្នុង​ការសិក្សា​និងការ​អានសៀវ ​ភៅ​របស់ប្រជាជនខ្មែរ។
ក្នុងសម័យខ្មែរស្ថិតក្រោមការត្រួតត្រារបស់បារាំង ៗ គេពុំសូវយកចិត្តទុកដាក់ការៀន​សូត្រ​របស់​ខ្មែរ​ប៉ុន្មានទេ ទទឹមនិងនេះ គេបានកាត់ផែនដីខ្មែរអោយសៀមទៀតផង ជាពិសេស​ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ធ្វើអោយប្រជាជនថៃសព្វថ្ងៃយល់ច្រឡំថា ខេត្តទាំងនេះ​ជា​របស់ថៃ ដូចជាការបំផុសជាតិនិយមរបស់ក្រុមអាវលឿង។ ក្នុងឯកសារ​«បាត់​ដំបង​ក្នុងសម័យលោកម្ចាស់»របស់លោក តូចឈឿន បានអោយដឹងថា ខេត្តដែលសៀមគ្រប់​គ្រង ពួក​គេបានបើកសាលាបង្រៀនភាសាថៃក្នុងខេត្តបាត់ដំបង ដើម្បីអោយកូន​ខ្មែរនៅ​ទីនោះ​បាន​រៀន​ភាសាថៃ និងចេះនិយាយភាសាថៃ។ ក្នុងន័យនេះ គេមានបំណងដើម្បីលប់បំបាត់​វប្បធម៌​ខ្មែរផ្នែកអក្សរសាស្ដ្រ ជាហេតុធ្វើអោយសម្ដេចព្រះបាទស៊ីសុវត្តិបង្កើតសាលារៀនដំបូង​ក្នុង​ខេត្ត​ សៀមរាប ក្នុងឆ្នាំ ១៩០៤ តាមឯកសារ«ប្រវត្តិពុទ្ធិកសិក្សា»របស់ពុទ្ធសាសនបណ្ឌិត្យ​ ក្នុងគោលបំណងដើម្បីអោយប្រជាជនខ្មែរទាំងព្រះសង្ឃនិងប្រជាជនទូទៅបានរៀនសូត្រ និងយល់តំលៃពីអក្សរសាស្ដ្រនិងភាសាខ្មែរ។
ក្នុងរបបអនានិគមបារាំង គេព្យាយាមលប់បំបាត់អក្សរសាស្ដ្រខ្មែរ ជាពិសេសលោក​ហ្ស៊ក​ កូត្យេដែលមានអំណាចក្នុងសម័យនេះ បង្ខំអោយលោកហ្ស៊ក ហ្សឺដេសបង្កើតតួអក្សរខ្មែរ ជារ៉ូមាំង ទោះបីលោក​ហ្ស៊ក ហ្សឺដេស និងសហការីរួមមាននាងកាពីឡែ ជាដើមមាន​គុណូប្ប​ការ យ៉ាងធំធេង​ក្នុងកម្ពុជា ជាពិសេសបានបង្កើតរាជបណ្ណាល័យ និងពុទ្ធសាសនបណ្ឌិត​ក្នុង​ក្រុង​ភ្នំពេញ បានប្រមូលនិងចងក្រងសៀវខ្មែរក្នុងសម័យនោះ។ឯកសារសិក្សាចក្ររបស់ខេមរ​ បានអោយដឹងថា​ យុទ្ធសាស្ដ្ររបស់ពុទ្ធសាសនបណ្ឌិត្យ​ក្នុងការអប់រំសិក្សា បានបំផុសអោយ​កូន​​ខ្មែរ​ក្នុងសម័យនេះចេះអានសៀវភៅ ជាពិសេសគឺបានបង្កើត​កម្មវិធី«បណ្ណាល័យ​ចល័ត» ។​តែពួកអនានិគមមានអំណាចផ្នែកនយោបាយ គេមិនព្រមអោយកូនខ្មែរចេះដង់ យ៉ាងណា​ក៏​ដោយ​ ពួក​ស្នេហាជាតិ ជាពិសេសគឺលោកអាចារ្យហែមចៀវ ព្រះសង្ឃក្នុងសាលា​បាលី​ជាន់​ខ្ពស់ និស្សិត បញ្ញាវន្ដ និងប្រជាជនទូទៅបានក្រោកឡើងប៉ះបោរប្រឆាំងនិងទង្វើររបស់បារាំង។ ទាំងនេះបញ្ជាក់អោយឃើញថា ខ្មែរយើងផ្ដើមយកចិត្តទុកដាក់ អានសៀវភៅកាន់តែច្រើន ធ្វើអោយកាន់តែយល់ដឹងនូវតំលៃរបស់ខ្លួនក្នុងការអភិវឌ្ឍន៍​ប្រទេស​ជា​តិ ជាពិសេសក្នុង​រាជ​សម័យ​ព្រះបាទសម្ដេចនរោតម សីហនុ ទ្រង់ផ្ដល់សេចក្ដីសំខាន់ដល់​ការ​សិក្សា​រៀនសូត្រ មាន​មហាវិទ្យាល័យ វិទ្យាល័យ សាលាបឋមសិក្សា​និងបណ្ណាល័យ​ស្ទើរ​គ្រប់​តំបន់​នានាទូ​ទាំង​ប្រទេស​។
ខ្មែរធ្លាក់ក្នុងកណ្ដាប់ដៃនៃសង្គ្រាម អ្នកប្រាជ្ញបណ្ឌិត សិក្សានុសិស្សត្រូវគេ(ខ្មែរ​ក្រហម)​ចាប់យកទៅសំលាប់ចោទដោយគ្មានហេតុផល ដូចមាននៅក្នុងសំនុំរឿងរបស់តុលាការកាត់ទោស បនប្រល័យ​ពូជសាសន៍ប៉ុល​ពត អៀងសារី។ ខ្មែរធ្លាក់ដល់កំរិតសូន្យផ្នែកការសិក្សា។​តែយ៉ាងណាក៏ដោយ ក្រោយពី​សម័យ​សង្គ្រាម ខ្មែរ​ព្យាយាមពង្រឹងនិងអភិវឌ្ឍ​គ្រប់ផ្នែកក្នុងនោះមានការសិក្សាផងដែរ។​ ​​
ដូចដែលបានរៀបរាប់មកខាងលើ សរបញ្ជាក់អោយឃើញថា ខ្មែរយើងព្យាយាម​ណាស់ក្នុងការលើកកំពស់ផ្នែកការរៀនសូត្រ ជាពិសេសគឺការអានសៀវភៅតែម្ដង។​
 ការអាននិងបញ្ហា

            បច្ចុប្បន្ន ថ្វីត្បិតតែរដ្ឋាភិបាលយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់ប្រជាជន កម្ពុជា ដូចជា«យុទ្ធសាស្ដ្រចតុកោណ»អណ័តិទីបួនបានបញ្ជាក់យ៉ាងច្បាស់ «ការសិក្សា​សម្រាប់​​ទាំងអស់គ្នា»​តែយ៉ាងនោះក៏​ យបញ្ហាការអានសៀវភៅនៅតែមានកំរិតខ្ពស់នៅឡើយ។​
            តាមប្រភពពត៌មានសុខភាព «អភិវឌ្ឍធនធាន​​មនុស្សតាមរយៈការជំរុញការ​អាន​របស់​ពលរដ្ឋ»​របស់​កញ្ញា រស់ សុធា បានអោយដឹងថា បញ្ហាកើតឡើងដោយសារជីវភាព ធ្វើអោយ​កូន​កសិករ​មួយភាគធំត្រូវជំរុញចិត្តបោះបង់ការសិក្សារៀនសូត្រ ចំណែការអាន​សៀវភៅ កាន់​តែប្រសប់បញ្ហា ព្រោះបើពួកគេបោះបង់ការៀនសូត្រហើយ ពួកគេគ្មាន​ពេលនឹងអាន​សៀវភៅ​ឡើយ។ ​
តាមប្រភពពត៌មាន វីអូអេ រាយការរបស់លោក ពេជ្យ សំណាង ចុះផ្សាយក្នុងថ្ងៃច័ន្ទ ទី ៣០ ខែ សីហា ២០១០ បានបញ្ជាក់អោយដឹងថា ប្រទេស​ខ្មែរ​ហាក់​នៅ​ពុំ​ទាន់​មាន​វប្បធម៌​នៃ​ការ​អាន​សៀវភៅ​និង​ការ​សរសេរ ​នៅ​ឡើយ​ ដោយ​សារ​ប្រជាជនខ្មែរ​ភាគ​ច្រើន​គ្មាន​ទម្លាប់​នៃ​ការ​អាន​ និង​កង្វះ​ការ​ផ្តល់​តម្លៃ​ដល់​ស្នាដៃ​របស់​អ្នក​និពន្ធ។ ដូចជាក្រុម​អ្នក​ជំនាញ​ខាង​ការ​អាន​និង​ការ​សរសេរ​បាន​លើក​ឡើង​ថា​ ​ប្រទេស​ខ្មែរ​នៅ​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​អាន​និង​ការ​សរសេរ​នៅឡើយ​ ​ដោយ​សារ​តែ​កង្វះ​ទម្លាប់​នៃ​ការ​អាន​ក្នុង​ចំណោម​ប្រជាជនខ្មែរ​ភាគ​ច្រើន​ និង​ជាពិសេស​កង្វះ​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ស្នាដៃ​របស់​អ្នក​និពន្ធ។
ប្រភពពត៌មាននេះដែរបានស្រង់ពាក្យសំដីរបស់អ្នកស្រី​ប៉ាល់​ វណ្ណ​រីរក្ស​ អ្នក​និពន្ធ​រឿង​ប្រលោម​លោក​ខ្មែរថា​ «យើង​មិន​អាច​បដិសេធ​បាន​ទេ​ថា​ ​បច្ចុប្បន្ន​នេះ​ ​សង្គម​ខ្មែរ​គឺ​ជា​សង្គម​មួយ​ដែល​មិន​សូវ​និយម​ការ​អាន។​ វា​មាន​មូលហេតុ​មួយ​ចំនួន​ដែល​ទាក់​ទង​លើ​បញ្ហា​នេះ​ ​ឧទាហរណ៍​​ភាព​មិន​ចេះ​អក្សរ​ដែល​នៅ​មាន​ចំពោះ​ប្រជា​ជន​ខ្មែរ​ ​​ជីវភាព​ប្រជាជន​ខ្មែរ​ដែល​នៅ​ក្រីក្រ។​ ដូច្នេះ​ភាព​ចាំ​បាច់​របស់​គាត់​គឺ​ការ​ទិញ​បាយ​ ​មិន​មែន​ជា​ការ​ទិញ​សៀវភៅ​នោះ​ឡើយ»។ប្រភពពត៌មាននេះបញ្ជាក់អោយដឹងថា ប្រជាជនខ្មែរ​ប្រមាណ​៨០% ​ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​១៤​លាន​នាក់​​រស់នៅ​តាម​ទី​ជនបទ​នានា​ក្នុង​ ប្រទេស​កម្ពុជា​ ​ហើយ​ចន្លោះ​ពី​៣០​ទៅ​៣៥% ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​គេ​រាយ​ការណ៍​ថា​កំពុង​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ ប្រាក់​ចំណូល​តិច​ជាង​១​ដុល្លាររ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ដោយ​ឡែក​ តួលេខ​នៃ​អត្រា​ចេះ​អាន​អក្សរ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​នៅ​មាន​ភាព​ ប្រទាញ​ប្រទង់​គ្នា​នៅ​ឡើយ​ ​ប៉ុន្តែ​បើ​ផ្អែក​តាម​វិទ្យាស្ថាន​ជាតិ​ ​ស្ថិតិ​មនុស្ស​ពេញ​វ័យ​នៅ​កម្ពុជា​ជាង​៧០%​គឺ​ជា​អ្នក​ចេះ​អាន​អក្សរ។
ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ​ការ​អាន​និង​ការ​សរសេរ​បង្កើន​ការ​យល់​ដឹង​របស់​មនុស្ស​អំពី​ពិភព​លោក​ និង​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ការ​ផ្លាស់​ប្តូរ​របៀប​គិត​របស់​ពួក​គេ​ ​ហើយ​អាច​ថែម​ទាំង​ផ្លាស់​ប្តូរ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បាន​ថែម​ទៀត​ ផង។
ប្រភពពត៌មាននេះបានដកស្រង់ពាក្យសំដីរបស់អ្នក​នាង​ Allyson Hose​ អ្នក​និពន្ធ​ជនជាតិ​អូស្ត្រាលី​ ​មាន​ប្រសាសន៍​ថា​ «ការ​អភិវឌ្ឍ​ការ​អាន​និង​ការ​សរសេរ​នៅ​កម្ពុជា​ក៏​អាស្រ័យ​លើ​ការ​អភិវឌ្ឍ​ សង្គម​ឲ្យ​បាន​កាន់តែ​ទូលំ​ទូលាយ​ជាង​នេះ​ ​ការ​ផ្តល់​និធិ និង​ការ​ផ្តល់​អាទិភាព​ដល់​ការ​អប់រំ​ ​ការ​លើក​តម្កើង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​លើក​កម្ពស់​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល»។
ប្រភពពត៌មាននេះបានដកស្រង់ពាក្យសំដីលោក​សាស្ត្រាចារ្យ​ហេង ស្រ៊ាង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក៏​មាន​ប្រសាសន៍​បន្ថែម​ផង​ដែរ​ថា​ ​ដើម្បី​បង្កើត​ឲ្យ​មាន​វប្បធម៌​នៃ​ការ​អាន​និង​សរសេរ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ​កម្ពុជា​ក៏​ត្រូវ​បង្កើត​យន្ត​ការ​ដែល​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ សមត្ថភាព​ពិត​ប្រាកដ​​ក្នុង​ការ​ជ្រើសរើស​មុខ​តំណែង​ការងារ​នៅ​ក្នុង​ទាំង​ ស្ថាប័ន​រដ្ឋ​ ​ទាំង​ស្ថាប័ន​ឯកជន​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ជន​ខ្មែរ ​ជាពិសេស​យុវជន​ឲ្យ​នាំ​គ្នា​ចាប់​ផ្តើម​អាន​​បន្ថែម​ទៀត​​ដើម្បី​បង្កើន​ ចំណេះ​វិជ្ជា​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​នោះ។
«ការ​យក​ចំណេះ​វិជ្ជា​ទៅ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ​អាហ្នឹង​ជា​កត្តា​ធំ​តែ​ម្តង​ ​ព្រោះ​មនុស្ស​ភាគ​ច្រើន​រៀន​ដើម្បី​រស់​ ​សព្វ​ថ្ងៃ​ហ្នឹង​ ​រៀន​ដើម្បី​រក​ទីផ្សារ​ការងារ។​ ​ដល់​ទីផ្សារ​ការងារ​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​អញ្ចឹង​ ​ការ​រៀន​សូត្រ​ក៏​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ដែរ។​ ​អ្នក​ខ្លះ​មក​រៀន​យក​តែ​សញ្ញា​ប័ត្រ​ ​ហើយ​គាត់​អត់​មាន​ការ​ចេះ​ដឹង​ផង»។
            ការចុះធ្វើការសិក្សាស្រាវជ្រាវក្នុងការនិក្ខេបទរបស់ខ្ញុំមួយឆ្នាំកន្លង បានចូលទៅតាម​បណ្ដា​សកលវិទ្យាល័យ បណ្ណាល័យនានា ទាំងក្នុងក្រុងភ្នំពេញ និងបណ្ដាខេត្ដទូទាំង​ប្រទេស​កម្ពុជា តាមការសង្កេតបណ្ដាបណ្ណាល័យ និស្សិត សិក្សានុសិស្សចូលទៅអានមានកំរិត​ទាប​នៅឡើយ ហើយការអោយសេវាកម្មរបស់បណ្ណាល័យក៏នៅមានកម្រិតទាបដែរ។ទោះបី​បណ្ណារក្ស​​ ព្យាយាមយកចិត្ដទុកដាក់​លើការអោយសេវាកម្មដ៏ដោយ ខ្ញុំបានធ្វើការសន្ទនា ជា​មួយបណ្ណារក្សក្នុងបណ្ណាល័យភ្នំពេញ និងវិទ្យាសា្ថនពុទ្ទសាសនបណ្ឌិត ពួកគាត់នៅ​មាន​បញ្ហាផ្នែកជីវភាព ក្រោយពីធ្វើតួនាទីរបស់ខ្លួនជាបណ្ណារក្ស ពួកគាត់ត្រូវប្រកបអាជីពពិសេស របស់គាត់ តាមកិច្ចសន្ទនានេះ ពួកគាត់បានប្រាប់អោយដឹងថាអ្នកអានមានកំរិតទាបនៅ​ឡើយ តាមកិច្ចសន្ទនារបស់ខ្ញុំជាមួយលោកយី ឆេងអ៊ូ ហៅ(ប៉េង) ជាបណ្ណារក្សក្នុងបណ្ដាញ លោកបច្ចេកវិជ្ជាក្នុងគេហទំព័រ«សាសនានិងអក្សរសិល្ប៍ខ្មែរ»បង្កើតឡើងដោយខ្ញុំ ក្នុងថ្ងៃនេះ លោកប៉េង បានអោយដឹងថា អាជីពបណ្ណារក្សពុំសូវមានគេយកចិត្តទុកដាក់ ទោះបីបណ្ណារក្ស មានសុឆន្ទៈបំផុសស្មារតីអោយប្រជាជនស្រលាញ់ការអានសៀវភៅ។
ការដោះស្រាយបញ្ហានិងលើកកំពស់ការ«អាន»
ប្រភពពត៌មាន វីអូអេ បានដកស្រង់ការបញ្ចេញយោបល់របស់លោក​សាស្ត្រាចារ្យ​ហេង ស្រ៊ាង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​ថា​ ​ដើម្បី​បង្កើត​ឲ្យ​មាន​វប្បធម៌​នៃ​ការ​អាន​និង​សរសេរ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ​កម្ពុជា​ក៏​ត្រូវ​បង្កើត​យន្ត​ការ​ដែល​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ សមត្ថភាព​ពិត​ប្រាកដ​​ក្នុង​ការ​ជ្រើសរើស​មុខ​តំណែង​ការងារ​នៅ​ក្នុង​ទាំង​ ស្ថាប័ន​រដ្ឋ​ ​ទាំង​ស្ថាប័ន​ឯកជន​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ជន​ខ្មែរ ​ជាពិសេស​យុវជន​ឲ្យ​នាំ​គ្នា​ចាប់​ផ្តើម​អាន​​បន្ថែម​ទៀត​​ដើម្បី​បង្កើន​ ចំណេះ​វិជ្ជា​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​នោះ។
«ការ​យក​ចំណេះ​វិជ្ជា​ទៅ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ​អាហ្នឹង​ជា​កត្តា​ធំ​តែ​ម្តង​ ​ព្រោះ​មនុស្ស​ភាគ​ច្រើន​រៀន​ដើម្បី​រស់​ ​សព្វ​ថ្ងៃ​ហ្នឹង​ ​រៀន​ដើម្បី​រក​ទីផ្សារ​ការងារ។​ ​ដល់​ទីផ្សារ​ការងារ​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​អញ្ចឹង​ ​ការ​រៀន​សូត្រ​ក៏​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ដែរ។​ ​អ្នក​ខ្លះ​មក​រៀន​យក​តែ​សញ្ញា​ប័ត្រ​ ​ហើយ​គាត់​អត់​មាន​ការ​ចេះ​ដឹង​ផង»។
ដោយ​ឡែក​ ​លោក​ឃឹម ច័ន្ទ​សុអហំ ​នាយក​សមាគម​អក្សរ​សិល្ប៍​​នូ ហាច​ ​មាន​ប្រសាសន៍​ថា​ ​ទម្លាប់​នៃ​ការ​អាន​និង​សរសេរ​​គឺ​ត្រូវ​ចាប់​ផ្តើម​ឡើង​តាំង​ពី​កុមារភាព​ ទៅ។​ ដូច្នេះ​លោក​និយាយ​ថា​ ​កម្ពុជា​ត្រូវ​គិត​គូរ​អំពី​ការ​អភិវឌ្ឍ​ការ​អាន​របស់​កុមារ​ដើម្បី​ឈាន​ទៅ ​បង្កើត​ឲ្យ​បាន​នូវ​វប្បធម៌​នៃ​ការ​អាន​និង​សរសេរ​ក្នុង​ប្រទេស​កម្ពុជា​ នេះ។
«ដំបូង​បំផុត​គឺ​ត្រូវ​បង្កើត​គ្រប់​គ្រឹះស្ថាន​សិក្សា​ជាពិសេស​ថ្នាក់​ បឋម​ហ្នឹង​ ​ត្រូវ​បណ្តុះ​យ៉ាង​ណា​ឲ្យ​មាន​ការ​អាន​ឲ្យ​ច្រើន​តាម​រយៈ​បណ្តា​ល័យ​ ​ឬ​សៀវ​ភៅ​សម្រាប់​កុមារ​ ​ព្រោះ​នៅ​ស្រុក​ខ្មែរ​យើង​ ​យើង​ឃើញ​មាន​តិច​ណាស់​សៀវភៅ​សម្រាប់​កុមារ​ ​ហើយ​ភាគ​ច្រើន​ជា​ស្នាដៃ​បកប្រែ​ ​ ​ទើប​តែ​រយៈ​កាល​ចុង​ក្រោយ​នេះ​ទេ​ ​ដែល​មាន​អ្នក​និពន្ធ​សម្រាប់​កុមារ។​ អញ្ចឹង​ការ​បណ្តុះ​ចេញ​​ពី​កុមារ​ ​ព្រោះ​កុមារ​ជា​មូលដ្ឋាន​គ្រឹះ​ ​ដូច​ជា​ទំពាំង​អញ្ចឹង។​ ពេល​ដល់​វ័យ​ធំ​ ​បាន​យើង​ចាប់​បង្ខំ​ឲ្យ​អាន។​ ពេល​ហ្នឹង​វា​លំបាក»។
អ្នក​ស្រី​ខ្លូត វីបុឡា ​ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ​ បច្ចុប្បន្ន​​កម្ពុជា​កំពុង​ពង្រីក​សេវា​កម្ម​បណ្ណាល័យ​ឲ្យ​បាន​ច្រើន​ថែម​ ទៀត​ដើម្បី​ទាក់ទាញ​ប្រជាជន​កម្ពុជា​ឲ្យ​នាំ​គ្នា​អាន​កាន់​តែ​ច្រើន​ឡើង។
«កម្ពុជា​យើង​ពី​មុន​ ​យើង​មាន​សៀវភៅ​តិច​បំផុត។ ប៉ុន្តែ​ឥឡូវ​យើង​មាន​ច្រើន​ ​អញ្ចឹង​អាច​ផ្តល់​នូវ​សេចក្តី​ត្រូវការ​ដល់​អ្នក​អាន​ទាំង​អស់​គ្នា​ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ ​ឥឡូវ​នេះ​គ្រប់​បណ្ណា​ល័យ​ជាតិ​​ ​បណ្ណាល័យ​ព្រឹទ្ធ​សភា​ ​បណ្ណា​ល័យ​រដ្ឋ​សភា​ ​បាន​ពង្រីក​ ​បើក​ផ្នែក​បណ្ណា​ល័យ​សាធារណៈ​ ​បើក​ជូន​ដល់​យើង​ទាំង​អស់​គ្នា​ ​ឲ្យ​បាន​អាន​កាន់​តែ​ច្រើន»។
អ្នក​ស្រីខ្លូត​ វិបុឡា​មាន​ប្រសាសន៍​បន្ថែម​ថា​ ​បច្ចុប្បន្ន​បណ្ណា​ល័យ​ជាតិ​មាន​សៀវភៅ​ចំនួន​ប្រមាណ​១២​ម៉ឺន​ក្បាល​ ​ជា​ភាសា​ខ្មែរ​ ​បារាំង​ និង​អង់គ្លេស​ ​ហើយ​ក៏​មាន​សៀវភៅ​អាន​សម្រាប់​កុមារ​ផង​ដែរ។
ជាមួយ​គ្នា​នេះ​ដែរ​ ​លោក​ថៃ នរៈសត្យា​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​មាន​ប្រសាសន៍​ថា​ ​កម្ពុជា​ក៏​បាន​លើក​ទឹកចិត្ត​ដល់​កវី​ ​និង​អ្នក​និពន្ធ​ ​ដោយ​ការ​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​ ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អាន​និង​ការ​តែង​និពន្ធ​ស្នាដៃ​ថ្មីៗ​ប្រកប​ដោយ​ គុណភាព​និង​ភាព​ច្នៃ​ប្រឌិត​បន្ថែម​ទៀត។
«យើង​មាន​ការ​តាក់​តែង​កំណាព្យ​ ការ​តាក់តែង​សៀវភៅ​រឿង។​ យើង​មាន​បើក​មហោ​ស្រព​សិល្បៈ​ ចំរៀង​ ​និង​ការ​តែង​និពន្ធ​មាន​ជា​ហូរហែរ។​ ​នេះ​គឺ​ជា​ការ​ប្រមូល​បន្តិច​ម្តងៗ​​ដើម្បី​អូសទាញ​គេ​ឲ្យ​យក​ចិត្ត​ទុក​ ដាក់​នឹង​បញ្ហា​ដែល​ទាក់​ទង​នឹង​ការ​អាន​ និង​ការ​សរសេរ»។
តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ​ដើម្បី​បង្កើត​ឲ្យ​មាន​វប្បធម៌​នៃ​ការ​អាន​និង​ការ​សរសេរ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ​គេ​ត្រូវ​បង្កើត​ឲ្យ​មាន​ទម្លាប់​នៃ​ការ​អាន​​នៅ​ក្នុង​សាលារៀន​ បណ្ណា​ល័យ​ ​កន្លែង​ធ្វើការ​ ​ទី​កន្លែង​កម្សាន្ត​និង​ជាពិសេស​គឺ​នៅ​ក្នុង​រង្វង់​គ្រួសារ​តែ​ម្តង​ ដោយ​ត្រូវ​ផ្តើម​ចេញ​ពី​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ដែល​ត្រូវ​បង្ហាញ​ដល់​​កុមារ​ ​ឬ​កូនៗ​របស់​ខ្លួន​នូវ​គំរូ​នៃ​ការ​ចូល​ចិត្ត​អាន​និង​សរសេរ​នេះ៕
លោកប៉េង បណ្ណារក្សខ្មែរ លោកមានសុឆន្ទនិយមយ៉ាងខ្លាំងក្នុងការជម្រុញវប្បធម៌ការ​អានសៀវភៅ ហើយលោកមានបំណងបង្កើតបណ្ណាល័យផ្ទាល់ខ្លួនទៀតផង ដើម្បីផ្ដល់ការ សិក្សា​ស្រាវជ្រាវដល់យុវជនខ្មែរអោយមានកំរិតការសិក្សា ការយល់ដឹង​និងការស្រលាញ់​អាន​សៀវភៅ។
លោកប៉េង បានធ្វើប្លង់គម្រោងបេកសកម្មជីវិតរបស់លោកក្នុងការផ្ដល់ការយល់ដឹង​តាម​រយះការអានថា៖
១.ធ្វើយ៉ាងណាអោយមនុស្សសត្វលោករស់ប្រកបដោយសុខសន្ដិភាពនិងការអភិវឌ្ឍយូរអង្វែង
២.លើកស្ទួយការអាននៅពាសពេញប្រទេសកម្ពុជា អាស៊ីនិងឈានទៅដល់ប្រទេសទន់​ខ្សោយផ្សេងៗ ទៀតក្នុងលោក។​
៣.លើកស្ទួយការអប់រំសម្រាប់ទាំងអស់គ្នា ជាពិសេសប្រទេសកម្ពុជាយើង។
៤.លើកស្ទួយវប្បធម៌ការអានខ្មែរ មនុស្សធម៌និងការជំរុញការងារស្ម័គ្រចិត្ដនៅកម្ពុជា​អោយ​បាន​ខ្លាំងក្លា។

No comments:

Post a Comment