ពិធីបុណ្យច្រត់ព្រះនង្គ័ល

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយ ដែលព្រះរាជាខ្មែរ តែងតែ ប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ តាមទំនៀមទំលាប់ ប្រពៃណី ពីបរមបុរាណមក ក្នុងការ ព្យាករណ៍ ពីទិន្នផលកសិកម្ម របស់ប្រជាពលរដ្ឋ របស់ព្រះអង្គថា តើទទួល ទិន្នផល ផលកសិផលបាន កំរិតណា ដែលក្នុងនោះពលរដ្ឋខ្មែរ ស្ទើរតែ៨៥ភាគរយជាកសិករ ។ ងាកទៅមើល ប្រទេសថៃក្បែរ ខាងយើងវិញ ដែលមានវប្បធម៌ ប្រពៃណីប្រហាក់ ប្រហែលនឹងប្រជាជាតិខ្មែរយើងក៏បានប្រារព្ធ ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល នេះ ដែរ ក្រោមអធិបតីភាព រាជទាយាទ របស់ព្រះចៅសៀម ។ ជារឿងមួយដែល គួរឲ្យសោកស្តាយ និង … Continue reading
Gallery

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធឡើងក្រោមព្រះរាជ វត្តមានដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រខ្មែរ

This gallery contains 1 photos.
ភ្នំពេញៈ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជា ប្រពៃណី ទំនៀមទម្លាប់ខ្មែរតាំងពីបុរាណ កាល មកនោះ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១២នេះ បានប្រារព្ធ ឡើងយ៉ាង មហាឱឡារិក ក្រោមព្រះរាជវត្តមាន ដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងមានការអញ្ជើញចូលរួមពី សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត នៅលើ ទីព្រះស្រែ វាលព្រះមេរុ។ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ស្តេចមាឃតំណាងដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ រីឯស្តេចមេហួ តំណាងដោយ អ្នកអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ចាន់ស៊ីតា ក្បួនដង្ហែស្តេចមាឃ

ទិដ្ឋភាព​ពិធី​ ច្រត់​ព្រះនង្គ័ល​ឆ្នាំ​នេះ

This gallery contains 1 photos.
នៅក្នុងពិធីច្រត់ព្រះនង្គ័លឆ្នាំនេះដែលប្រារព្ធកាលពី ព្រឹកមិញនៅទីលានវាលព្រះមេរុ មុខសារមន្ទីរជាតិ គោឧសភរាជ បានបរិភោគពោតច្រើនជាងគេ និង បន្ទាប់មក សណ្ដែក និងស្មៅ។ ទំនាយទាយថា ពោតឆ្នាំនេះ មានផលល្អប្រសើរ។ ចំណែក សណ្ដែកមានផលល្អ។ កសិករត្រូវត្រៀមខ្លួនបង្កបង្កើនផលស្រែចម្ការ ខណៈដែលគោឧសភរាជបាន បរិភោគស្មៅ។ សូមមើលទិដ្ឋភាពពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ៖ រូបថត៖ លន ហ្សាឌីណា (Sabay)

No comments:

Post a Comment